គ្រឿងញៀនបំផ្លាញគ្រប់យ៉ាង! ឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ
20-11-2016 07:18
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមុខសញាជួញដូរ៤នាក់ មុខសញាប្រើប្រាស់៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៨.៤៥។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តត្បូងឃ្មុំ បង្រាប១ករណីឃាត់ខ្លួនម្នាក់៕