Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភាចេញ​សេចក្តីប្រកាស​ផ្លូវការ ស្តីពី​លទ្ធផល​នៃកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃរដ្ឋសភា នៅថ្ងៃសុក្រនេះ​

18-11-2016 10:29

(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ សេចក្តីប្រកាសផ្លូវការនេះ បានចេញផ្សាយឲ្យដឹងក្រោយ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបិទបញ្ចប់នៅថ្ងៃដដែលនេះ ។

ជាលទ្ធផល រដ្ឋសភាបានកំណត់ យករបៀបវារៈចំនួន៣ រួមមមាន ការពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់ អង្គការសហប្រជាជាតិ ច្បាប់ទូទាត់ថវិកា ឆ្នាំ២០១៥ និងច្បាប់ស្តីពីការ គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត ទៅប្រជុំសភា ពេញអង្គ នាថ្ងៃអង្គារ សប្តាហ៍ក្រោយ ពោលគឺ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦៕

សូមអានសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាដូចខាងក្រោមនេះ៖