KOICA ជូនដំណឹងដេញថ្លៃលើការបញ្ជាទិញបន្ថែមនូវបរិក្ខារការិយាល័យសម្រាប់ផ្នែកវិស្វកម្មបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
23-07-2025 09:34
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងដល់អ្នកដេញថ្លៃជាតិ និងអន្តរជាតិពីការចូលរួមដេញថ្លៃលើការបញ្ជាទិញបន្ថែមនូវបរិក្ខារការិយាល័យសម្រាប់ផ្នែកវិស្វកម្មបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ (RUPP)
KOICA បានឱ្យដឹងថា លក្ខខណ្ឌ ដើម្បីចូលរួមដេញថ្លៃ អ្នកដេញថ្លៃត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យអប្បបរមាដូចខាងក្រោម៖
*និងបទប្បញ្ញត្តិ និងមានការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវនៅប្រទេសកម្ពុជា។
*អ្នកផ្គត់ផ្គង់/លក់បន្តជាផ្លូវការនៃគ្រឿងសង្ហារឹម និងឧបករណ៍មន្ទីរពិសោធន៍ដែលមានរាយក្នុងឯកសារភ្ជាប់ ប្រសិនបើចាំបាច់ មានសិទ្ធិ ឬទទួលបានអាជ្ញាប័ណ្ណក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។
*ក្រុមហ៊ុនដែលមិនត្រូវបានរឹតបន្តឹងពីការដេញថ្លៃ ឬការប្រកាសជាសាធារណៈថាជាអ្នកម៉ៅការមិនមានសិទ្ធិដោយរដ្ឋាភិបាលកម្ពុជា អង្គការអន្តរជាតិ ឬរដ្ឋាភិបាលបរទេស ហើយក៏មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មណាមួយ និង,
*ក្រុមហ៊ុនដែលដាក់ឯកសារទាំងអស់តម្រូវតាមកាលកំណត់នៃការដាក់ស្នើ។
*ក្រុមហ៊ុនដែលមិនមានបញ្ហាជាមួយនឹងការបង់ពន្ធ ឬកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសណាមួយឡើយ។
*ទាំងការដាក់ស្នើដោយផ្នែក ឬការដាក់ស្នើបន្ទាប់ពី ថ្ងៃផុតកំណត់មិនត្រូវបានទទួលយកទេ។
KOICA បានបញ្ជាក់ថាដើម្បីចូលរួមដេញថ្លៃ អ្នកដេញថ្លៃត្រូវតម្កល់សាច់ប្រាក់ ឬមូលបត្របំណុលក្នុងបរិមាណស្មើនឹង ៥% នៃចំនួនទឹកប្រាក់ដេញថ្លៃ ជាការធានាលើការដេញថ្លៃមកការិយាល័យ KOICA កម្ពុជាត្រឹម ថ្ងៃច័ន្ទទី០៤ ខែសីហា ឆ្នាំ ២០២៥ ម៉ោង ១៦:០០។ រយៈពេលនៃការធានាគឺចាប់ពី កាលបរិច្ឆេទនៃការដាក់សំណើទៅដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ។ ការធានានៃការដេញថ្លៃត្រូវប្រគល់ជូនវិញនៅពេលចុះកិច្ចសន្យាជាមួយអ្នកដេញថ្លៃជោគជ័យ មិនលើសពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៥។ ក្នុងករណីអ្នកដេញថ្លៃជោគជ័យបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាដោយគ្មានហេតុផលត្រឹមត្រូវ ប្រាក់ធានានេះ នឹងត្រូវប្រគល់ជូនការិយាល័យ KOICA កម្ពុជា៕