អាវុធហត្ថខេត្តសៀមរាប បង្ហាញលេខ (Hotline) 1296 ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែលជួបហេតុការណ៍បន្ទាន់ពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ
22-07-2025 20:35
(សៀមរាប)៖ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជម្រាបជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឱ្យបានជ្រាបថា បើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍បន្ទាន់ត្រូវការអន្តរាគមន៍ពាក់ព័ន្ធនឹង បទល្មើសគ្រប់ប្រភេទបញ្ហាក្មេងទំនើង ដែលបង្កការគំរាមកំហែង និងអសន្តិសុខ ដល់ប្រជាពលរដ្ឋ និងសង្គម ជាពិសេសបានដឹងពីទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬអាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយអាវុធហត្ថខេត្តសៀមរាបនឹងរក្សាការសម្ងាត់ជូនផងដែរ។
កងរាជអាវុធហត្ថខេត្តសៀមរាប ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឱ្យពួកយើងខ្ញុំ បម្រើបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕