Fresh Talk សប្ដាហ៍នេះ៖ «ហេតុអ្វីបានជាអ្នកសារព័ត៌មាន និងអ្នកនយោបាយថៃ ចាប់ផ្ដើមវាយប្រហារថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន»?
19-07-2025 15:50
(ភ្នំពេញ)៖ នៅរយៈពេលចុងក្រោយនេះយើងឃើញថា ថៃ បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន តាមគ្រប់រូបភាពនៅក្នុងចេតនាទុច្ចរិត បញ្ឈឺ បំបែកបំបាក់សាមគ្គីជាតិកម្ពុជា ដែលកំពុងមានយ៉ាងផុសផុរ។
ហេតុអ្វីបានជាអ្នកសារព័ត៌មាន និងអ្នកនយោបាយថៃ ព្យាយាមបំបែកបំបាក់កម្លាំងសាមគ្គីភាពថ្នាក់ដឹកនាំរបស់ខ្មែរ តើអាចទៅរួចដែរទេចំពោះការព្យាយាមមួយនេះ ហេតុអ្វី? តើអាចមានប្រសិទ្ធភាពដែរឬទេ?
ដើម្បីឆ្លើយតបប្រធានបទនេះ យើងមានវាគ្មិនកិត្តិយស២រូប ដែលអញ្ជើញចូលរួមបកស្រាយរួមមាន៖
- ឯកឧត្តម ប៉ែន បូណា៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
- លោកបណ្ឌិត ជេត ជាលី៖ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនរង់ចាំតាមដានទស្សនាកិច្ចពិភាក្សា Fresh Talk ដែលមានផ្សាយជូនទស្សនាគ្រប់បណ្ដាញរបស់ Fresh News នៅម៉ោង៦ល្ងាចនេះ!