សហគមន៍កសិកម្មចំនួន៤ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសារជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួលនៅខេត្តកំពង់ឆ្នាំង ក្នុងបរិមាណជាង១ពាន់តោន
19-07-2025 15:41
(កំពង់ឆ្នាំង)៖ សហគមន៍កសិកម្មចំនួន៤ នៅខេត្តកំពង់ឆ្នាំង តាមរយៈសមាគមបណ្ដាញកសិករ និងធម្មជាតិ FNN សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំពិធីចុះហត្ថលេខាលើកិ ច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិ កម្មកម្ពុជា (CACC) ជាមួយសហគមន៍ចំនួន៤ ស្ដីពីការផលិតកម្ម និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ដែលបានប្តូរពូជ សុទ្ធល្អ ក្នុងខេត្តកំពង់ឆ្នាំង។
ពិធីចុះកិច្ចសន្យាទិញលក់នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពកញ្ញា ហេង គឹមស្រ៊ាង អនុប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង, លោក កាន់ គន្ធី នាយកក្រុមហ៊ុ នសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC), លោក ឆុង សុផល អ្នកសម្របសម្រួលគម្រោងសមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) លោក យ៉ានូ នាយកប្រចាំប្រទេសអង្គការ ឌីស៊ីអេកម្ពុជា, លោក យ៉ាន តំណាងអ្នកប ញ្ជាទិញមកពីប្រទេស ហូឡង់ និងមានការចូលរួមជាពីសំណាក់ លោក -លោកស្រីប្រធាន-អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រធានការិយាល័យកសិ-ឧ ស្សាហកម្ម ព្រមទាំងលោក-លោកស្រី ជាប្រធាន-អនុប្រ ធាន គណៈកម្មការសហគមន៍កសិកម្ម តំណាងស្ថាប័ននិ ងដៃគូពាក់ព័ន្ធ។
លោក លោក ឆុង សុផល អ្នកសម្របសម្រួលគម្រោងសមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) បានមានប្រសាសន៍អំពីវឌ្ឍនភាពសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រពីគម្រោងនានារួចមកលោក យ៉ា នូ នាយកអង្កការ ឌីស៊ីអេ ប្រចាំប្រទេសកម្ពុជា បានលើកឡើងពិការគាំទ្រថវិកាទៅលើអង្កការក្នុងប្រទេសកម្ពុជាចំនួន២២។
លោក កាន់ គន្ធី បញ្ជាក់ថា ការចុះកិច្ចសន្យាកសិកម្មនេះផងដែរ ក្រុមហ៊ុនសាជីវកម្មសហគ មន៍កសិកម្មកម្ពុជា(CACC )នៅក្នុងឆ្នាំ២០២៥នេះក៏បាន ចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួលដែលចុះ បញ្ជី ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផលនិងគុណ ភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ទៀតថា កិច្ចសន្យាកសិកម្មនេះគឺជាចលករមួយដ៏សំខាន់ដើម្បីសម្រេចឱ្យបាននូវផែនការនៃកិច្ច សន្យាផលិតកម្មកសិកម្មដែលបានគ្រោងទុកជាការបន្ថែមពីលើការជ្រោមជ្រែងដែលជាតួអង្គសំខាន់ក្នុងការជំរុញនិ ងសម្រួលនូវកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម និងបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក។
កញ្ញា ហេង គឹមស្រ៊ាង បានឱ្យដឹងថា កិច្ចសន្យាដែ លបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់សហគមន៍កសិកម្មនៅក្នុងខេត្តកំ ពង់ឆ្នាំងក្នុងការរៀបចំនូវផែនការផលិតដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារដោយធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
កញ្ញា ហេង គឹមស្រ៊ាង បានបញ្ជាក់ទៀតថា ចំពោះសហគមន៍កសិកម្មផ្សេងទៀតដែលពុំទាន់បានចូលរួមចុះកិច្ចស ន្យាមន្ទីរនិងសហការជាមួយអង្គការដៃគូ ដើម្បីពន្យល់ណែ នាំដល់សហគមន៍ទាំងអស់ត្រៀមលក្ខណៈលើការចូលរួម ទាំងអស់គ្នា ដើម្បីការអភិវឌ្ឍន៍របស់សហគមន៍អោយមា ននិរន្តរភាព ដោយទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌រវាងដៃគូក្រុមហ៊ុន និងសហគមន៍។
ការចុះកិច្ចសន្យានេះបានផ្តល់ផលប្រយោន៍ដល់កសិករ ដោយមិនចាំបាច់ស្វែងរកទីផ្សារលក់ផលិតផលកសិកម្មនោះទេ ដោយរក្សាតម្លៃបានល្អនៅលើទីផ្សារ៕