Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមជនអនាមិកកាត់តក្លែងបន្លំខ្លឹមសារព័ត៌មានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយប្រឌិតថា កម្ពុជាចាប់ផ្តើមចរចាបើកព្រំដែនជាមួយថៃ (Video inside)

19-07-2025 13:56

(ភ្នំពេញ)៖ ក្រុមជនអនាមិកកាត់តក្លែងបន្លំខ្លឹមសារព័ត៌មានលើ Facebook របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយប្រឌិតថា កម្ពុជាចាប់ផ្តើមចរចាបើកព្រំដែនជាមួយថៃ «ព័ត៌មានដែលកំពុងចែកចាយនេះគឺក្លែងក្លាយ»

ដើម្បីចៀសវាងការចាញ់បោកជនអគតិទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយសូមបងប្អូនប្រជាពលរដ្ឋ មេត្តាតាមគណនីផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ និងបណ្តាញព័ត៌មានធំៗរបស់កម្ពុជា។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតជាព័ត៌មានក្លែងជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ៕