Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិទ្យាស្ថានជាតិស្ថិតិ បង្ហាញលទ្ធផលកិច្ចប្រជុំលើកទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាល

18-07-2025 20:23

(ភ្នំពេញ)៖ លោក វិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ បានដឹកនាំកិច្ចប្រជុំលើកទី៤ របស់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីតំណាងទីស្តីការគណៈរដ្ឋមន្តី ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ធនាគារជាតិនៃកម្ពុជា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងនាយកវិទ្យាស្ថានជាតិស្ថិតិ សរុបវត្តមានសមាជិកចូលរួមកិច្ចប្រជុំចំនួន ៨(ប្រាំបី)រូប គឺលើសពី ៥០ភាគរយ ដែលអាចដំណើរការកិច្ចប្រជុំបាន។

របៀបវារៈនៃកិច្ចប្រជុំ មានដូចខាងក្រោម៖
*១៖ ពិនិត្យ និងពិភាក្សាលើការរៀបចំប្រពន្ធ័បច្ចេកវិទ្យារបស់ វ.ជ.ស.
*២៖ ពិនិត្យ និងពិភាក្សាលើការបង្កើតក្រុមការងារជម្រុញការអនុវត្តគោលនយោបាយស្ថិតិផ្លូវការ និង ពង្រឹងសមត្ថភាព វ.ជ.ស.
*៣៖ ការងារផ្សេងៗ៖ របាយការណ៍វឌ្ឍនភាពការងារសំខាន់ៗរបស់ វ.ជ.ស., របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋានស្ថិតិគណនេយ្យជាតិ, របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្តីពីការកត់ត្រាទិន្នន័យភ្ញៀវអន្តរជាតិចូល មកកម្ពុជា
*៤៖ ទិសដៅការងារបន្ត។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានស្ថិតិ៖