យុទ្ធនាការបង្ក្រាបការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams របស់រាជរដ្ឋាភិបាលកម្ពុជា (Video inside)
18-07-2025 14:44
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុតស្រួច ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់ កម្លាំងសមត្ថកិច្ចចម្រុះគ្រប់បណ្ដាររាជធានីខេត្ត បានចេញនូវប្រតិបត្តិការព្រមៗគ្នា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះយ៉ាងសស្រាក់សស្រាំ និងឈានដល់ការបំបែកំបុកក្រុមឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស។
ប្រតិបត្តិការដោយមិនដកដៃពីកម្លាំងសមត្ថកិច្ច ត្រូវទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាចំណែកនៃការចូលរួម ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
សូមទស្សនាវីដេអូ នៃរាជរដ្ឋាភិបាលកម្ពុជា យុទ្ធនាការបង្ក្រាបការឧក្រិដ្ឋកម្ម online៖