ពលករខ្មែរនៅថៃ ដែលទើបវិលត្រឡប់មកវិញនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានអភិបាលស្រុកជួយសម្របសម្រួលឲ្យមានឱកាសចូលបម្រើការងារនៅតាមរោងចក្រ និងក្រុមហ៊ុន
18-07-2025 13:42
(កណ្តាល)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរវាងប្រធានរដ្ឋបាលរោងចក្រ និងពលករត្រឡប់មកពីប្រទេសថៃចំនួន១២នាក់ ដែលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើការសម្របសម្រួលផ្តល់ឱកាសការងារធ្វើជូនពួកគាត់។
លោក ចេង ឌីណា បានឲ្យដឹងថា ក្រោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល និងអភិបាលខេត្តកណ្តាល, លោកក្នុងនាមជាអាជ្ញាធរស្រុក បានខិតខំសម្របសម្រួលជូនបងប្អូន ដើម្បីមានឱកាសស្វែងរកការងារធ្វើ នៅពេលដែលត្រឡប់មកពីថៃវិញ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ជាលទ្ធផលនៃការជួបជាមួយពលករខ្មែររបស់យើង គឺសម្រេចដូចខាងក្រោម៖
*ទី១៖ ដាក់ពាក្យចូលធ្វើចូលបម្រើការងាររោងចក្រ ស៊ីណូខេអេច ចំនួន២នាក់ (ស្រី)
- ឈ្មោះ គង់ ធូ ភេទស្រី រស់នៅភូមិរកាទី២ ឃុំរកាជន្លឹង
- ឈ្មោះ ស្រៀង យ៉ានី ភេទស្រី រស់នៅភូមិកំពង់ល្វា ឃុំស៊ីធរ
*ទី២៖ ដាក់ពាក្យចូលធ្វើចូលបម្រើការងាររោងចក្រ ខេមបូ យូនីសូល អិលធីឌី ចំនួន ០១នាក់
-ឈ្មោះ រិន យ៉េម ភេទស្រី រស់នៅភូមិទ្រាំងក្រោម ឃុំតាឯក
*ទី៣៖ ដាក់ពាក្យចូលធ្វើការ នៅរោងចក្រ ធីដាប់បលយូរអេចឃ្យូ ចំនួន ០១នាក់
- ឈ្មោះ អាត សំអឿន ភេទស្រី រស់នៅភូមិរកាទី១ ឃុំរកាជន្លឹង
*ទី៤៖ ដាក់ពាក្យសុំបម្រើនៅក្រុមហ៊ុន សន្តិសុខ តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច 7NG ចំនួន ០៦នាក់
- ឈ្មោះ នីន និត ភេទប្រុស រស់នៅភូមិរកាទី១ ឃុំរកាជន្លឹង
- ឈ្មោះ ម៉ិះ ម៉ាញ ភេទប្រុស រស់នៅភូមិរកាទី១ ឃុំរកាជន្លឹង
- ឈ្មោះ នួន ខែមរ៉ា ភេទប្រុស រស់នៅភូមិកណ្ដាល ឃុំកោះចូរ៉ាម
- ឈ្មោះ នួន រីណា ភេទប្រុស រស់នៅភូមិកណ្ដាល ឃុំកោះចូរ៉ាម
- ឈ្មោះ បូ សាវឿន ភេទប្រុស រស់នៅភូមិកំពង់ល្វា ឃុំស៊ីធរ
- ឈ្មោះ តែម ផាណិត ភេទប្រុស រស់នៅភូមិរកាទី២ ឃុំរកាជន្លឹង
*ទី៥៖ ត្រឡប់ទៅខេត្តព្រះវិហារ ប្រកបរបរដាំដំឡូងជាមួយបងប្អូន ចំនួន ០២នាក់ ប្ដីប្រពន្ធ
- ឈ្មោះ ជឹម គឹមសាន ភេទប្រុស រស់នៅភូមិព្រែកថ្មី ឃុំជ័យធំ
- ឈ្មោះ ជ្រិន សុខខេង ភេទស្រី រស់នៅភូមិព្រែកថ្មី ឃុំជ័យធំ។
យោងតាមរបាយការណ៍របស់អភិបាលស្រុក បានបង្ហាញថា ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃសរុបចំនួន ២៣៨នាក់ (ស្រី១០០នាក់) និងបានវិលត្រឡប់មកវិញមានចំនួន ៣២នាក់ (ស្រី ១៣នាក់ និងកូនក្មេង ០៤នាក់) ក្នុងនោះ៖
*ទី១៖ មានការងារធ្វើរួចចំនួន ០៤នាក់ (ស្រី ០១នាក់)
*ទី២៖ បានសម្របសម្រួលរកការងារជូន ១០នាក់ (ស្រី ០៤បាក់)៕