ត្រីគល់រាំងទម្ងន់ជាង ២០គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បាន និងប្រគល់ជូនមន្ត្រីជនផលប្រលែងចូលទន្លេវិញ, រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យរៀបចំបណ្ណសរសើរជូនដល់អ្នកនេសាទ
18-07-2025 14:22
(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ត្រីគល់រាំងមួយក្បាលមានទម្ងន់ជាង ២០គីឡូក្រាម ត្រូវបានអ្នកនេសាទយកមកប្រគល់ជូនដល់ឆ្មាំ និងមន្ត្រីជលផលខេត្តក្រចេះ និងត្រូវបានលែងចូលទៅក្នុងទន្លេវិញរួចរាល់។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យរដ្ឋបាលជលផលរៀបចំបណ្ណសរសើរជូនដល់អ្នកនេសាទដែលជាម្ចាស់ត្រី និងថ្លែងអំណរគុណគាត់សម្រាប់ទឹកចិត្តចូលរួមអភិរក្សមច្ឆជាតិដ៏គួរឱ្យស្ងើចសរសើរមួយនេះ៕