Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈប្រជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កោះប្រជុំជាបន្ទាន់ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams)

18-07-2025 14:14

(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៨ជាបន្ទាន់ ដើម្បីធ្វើការប្ដេជ្ញារួមគ្នា ក្នុងការបង្ក្រាបបទល្មើសឆមបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់មិនឲ្យត្រឡប់មកវិញបានជាដាច់ខាត។

ក្នុងកិច្ចប្រជុំបន្ទាន់រវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែកក្កដា លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា កិច្ចការនេះគឺជាកិច្ចការអទិភាព ជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលទាមទារឲ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

អភិបាលខេត្តបានក្រើនរំលឹកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកខេត្ត ត្រូវបង្កើនកិច្ចសហការគ្នាដើម្បីដោះស្រាយបញ្ហាខាងលើនេះឲ្យទទួលបានជោគជ័យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្ត ប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីណែនាំនានា ដែលរាជរដ្ឋា ភិបាលបានដាក់ចុះឲ្យអនុវត្ត។

លោកបានបន្តទៀតថាបន្ទា ប់ពីកិច្ចប្រជុំនេះ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវស្រុះ ដៃគ្នាក្នុងការចុះអនុវត្តឲ្យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំនានាជាបន្ទាន់ត្រូវធ្វើការតាមដានត្រួតពិនិត្យ ជាប្រចាំទៅលើទីតាំងដែលស ង្ស័យត្រូវមានរបាយការណ៍ករណីចាំបាច់ត្រូវសុំគោលកា រណ៍ពីថ្នាក់លើដើម្បីមានវិធានការឲ្យទាន់សភាពការ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបំផុសឲ្យអាជ្ញាធ រនិងកម្លាំងសមត្ថកិច្ចនៅគ្រប់មូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋផងដែរក្នុងការរាយការណ៍ និងផ្ដល់តម្រុយមកសមត្ថកិច្ចអំពីករណីដែលមានការសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា ពិសេសគឺការចេញចូលនិងស្នាក់នៅរបស់ជនបរទេសត្រូវតែរាយការណ៍ជាប្រចាំ។

ចំពោះមន្ទីរដែលពាក់ព័ន្ធគឺមា នមន្ទីរការងារត្រូវតាមដាននៅតាមបណ្ដារោងចក្រសហ គ្រាសដែលមានជនបរទេសចូលមកស្នាក់នៅ ឬក៏ធ្វើការ ងារនៅទីនោះច្រើន ត្រូវសហការជាមួយរដ្ឋបាលក្រុមហ៊ុនឬសហគ្រាសនោះ ដើម្បីតាមដានពីសកម្មភាពការចេញ ចូលរបស់ជនបរទេសទាំងអស់នោះជាប្រចាំ។ចំពោះមន្ទីរប្រៃសណីយ៍ក៏មានតួនាទីសំខាន់ផងដែរ ដើម្បីតាមដាននូវរាល់ការប្រើប្រាស់អ៊ីនធឺណិត ថាតើទីតាំងណាដែលមានការប្រើប្រាស់ អ៊ីនធឺណិតច្រើនត្រូវពិនិត្យទីតាំងនោះឲ្យ បានច្បាស់លាស់ ពិសេសនៅតាមបណ្ដាក្រុង-ស្រុកការជួ លផ្ទះឲ្យបរទេសស្នាក់នៅគឺត្រូវពិនិត្យអត្តសញ្ញាណចំនួនមនុស្សស្នាក់នៅឲ្យបានច្បាស់លាស់។

ជាចុងក្រោយ ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកសូមបញ្ជាក់ថា ការងារនេះជាការ ងារអាទិភាព សម្រាប់យើងទាំងអស់គ្នាជាមន្ត្រីអនុវត្តច្បា ប់ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ជាទីបំផុតដោយមិនអនុញ្ញា តឲ្យមានបទល្មើសគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសប ច្ចេកវិទ្យាអនឡាញស្គេម (Online Scams) កើតមាននៅក្នុងមូលដ្ឋានរបស់យើងជាដាច់ខាត នេះគឺជាបទបញ្ជាយ៉ា ងម៉ឺងម៉ាត់ ប្រសិនបើសមត្ថកិច្ច អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ឬក្រុមហ៊ុន សហគ្រាសណាមិនសហការគឺថ្នាក់ដឹកនាំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ៕