Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

18-07-2025 12:25

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃ ១៧-១៩ ខែកក្កដា ឆ្នាំ២០២៥។

កាលពីខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ROY M CALlDO លោកធ្លាប់មកបំពេញដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ៕