ដំណឹងមរណទុក្ខ! ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានទទួលមរណភាព
18-07-2025 07:36
(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កងពលធំអន្តរាគមន៍លេខ២ បានទទួលមរណភាពនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧៖៥៧នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ៦៨ឆ្នាំ។
សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។