អ្នកឧកញ៉ា វិញ ហួរ ឧបត្ថម្ភថវិកា ៥.០០០ដុល្លារ រៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន
17-07-2025 18:40
(ភ្នំពេញ)៖ អ្នកឧកញ៉ា វិញ ហួរ អភិបាលក្រុមហ៊ុនកំពតផត ចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន។
សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ លោកកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភថវិកាដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានមហោឡារិក៕