Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងការងារ៖ ធ្វើការនៅក្នុងស្រុក ក្រៅពីទទួលបានប្រាក់ចំណូលប្រចាំខែ បងប្អូននៅទទួលបានការធានារ៉ាប់រងជាច្រើនទៀតដែលរដ្ឋផ្ដល់ជូន លើសពីធ្វើការនៅប្រទេសថៃ (Video inside)

07-07-2025 17:25

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យបានដឹងថា ការបំពេញការងារនៅកម្ពុជានៅពេលបច្ចុប្បន្ននេះ អត្រាប្រាក់ឈ្នួលមានកម្រិតខ្ពស់ មិនចាញ់នៅប្រទេសថៃឡើយ ហើយបន្ថែមពីនេះបងប្អូន អាចបានធ្វើការនៅក្នុងស្រុកជិតគ្រួសារ ហើយការចំណាយក៏ទាបជាងនៅក្រៅប្រទេស។ ការបញ្ជាក់បែបនេះ របស់លោក ស៊ុន មេសា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ក្រៅតែពីការចំណាយទាប អត្ថប្រយោជន៍ដែលអាចទទួលបាននោះគឺ កូនៗនៅក្នុងបន្ទុកបានទទួលការរៀនសូត្រ ជាជាងនាំទៅប្រទេសថៃ ដែលមិនបានទទួលការរៀនសូត្រតាមស្តង់ដារអប់រំ និងការធានារ៉ាប់រងច្រើនទៀត ជុំវិញសុវត្ថិភាពការងារ គ្រោះថ្នាក់ការងារ និងប្រាក់ឧត្តម្ភជាច្រើនទៀត។

សូមជម្រាបដែរថា នៅឆ្នាំ២០២៥នេះ កម្ពុជាមានប្រាក់ឈ្នួលអប្បបរមាចំនួន២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ហើយចំនួននេះ នៅមិនទាន់រាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលក្រុមហ៊ុន និងរដ្ឋាភិបាល ផ្ដល់ជូនបងប្អូនកម្មករ-កម្មការិនីនោះទេ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖