Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង និងភរិយា រៀបចំនំភីហ្សា និងទុរេន ជូនកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង

05-07-2025 14:29

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា បានជួបសំណេះសំណាល និងរៀបចំនូវនំចំណីអាហារមួយចំនួនមានភីហ្សា (Pizza) និងទុរេន ជូនដល់កុមារកំព្រា មន្រ្ដី និងមន្រ្ដីកិច្ចសន្យា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។

លោក សុខ លូ បានសម្តែងសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្មួយៗ កុមារកំព្រា និងមន្រ្ដី ក្នុងមណ្ឌលកុមារកំព្រាទី១ និងបុរីទី២ ដោយបានរៀបចំនូវនំចំណីអាហារមួយចំនួន មានភីហ្សា (Pizza) និងទុរេន ដើម្បីឱ្យក្មួយៗបានបរិភោគ និងផ្តាំផ្ញើដល់ម៉ែដោះទាំងអស់បន្តជួយក្មេងៗ ឱ្យពួកគេបានសិក្សារៀន
សូត្រ បន្តជួយបណ្តុះបណ្តាលឱ្យចេះស្រលាញ់ខ្លួន ចេះថែរក្សាសុខភាព ហើយស្រលាញ់ក្មួយៗដូចជាកូនរបស់យើងដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ដែលជាការលើកទឹកចិត្តឱ្យក្មួយៗ ខិតខំសិក្សារៀនសូត្រ ក្លាយទៅជាធនធានមនុស្សសម្រាប់ជួយកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿនថែមទៀត។

អ្នកស្រី​ គឹម​ កុលលីន​ ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​បុរីទី១​ បានថ្លែងអំណរគុណដល់លោក សុខ លូ និងភរិយា ព្រមទាំងសប្បុរសជន ដែលបានរៀបចំនូវនំចំណីអាហារមួយចំនួនមានភីហ្សា (Pizza) និងទុរេន ជូនដល់ក្មួយៗកុមារកំព្រា និងមន្រ្ដី ក្នុងមណ្ឌលកុមារកំព្រាទី១ និងបុរីទី២ ដែលនេះបង្ហាញឱ្យឃើ
ញនូវទឹកចិត្តដ៏ល្អប្រពៃ ដែលធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ រស់នៅមិនឯកកោ ដោយមានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការការផ្គត់ផ្គង់ដល់កុមារកន្លងមក៕