Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលករសម្អាតរុក្ខជាតិ នៅតាមប្រាសាទ៦៨នាក់ ទទួលបានអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជីប ម៉ុង តាមរយៈសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម

02-07-2025 21:07

(សៀមរាប)៖ ពលករដែលកំពុងបំពេញការងារ នៅក្រោមនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការសម្អាតរុក្ខជាតិតាមប្រាសាទ សរុបចំនួន៦៨នាក់ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជីប ម៉ុង តាមរយៈសម្តេចព្រះព្រហ្មរតនាមុនី ពិន សែម គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាធិថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។

អំណោយសប្បុរសធម៌ទាំងនោះរួមមាន កង់មួយគ្រឿង អង្ករ៥០គីឡូក្រាម សម្ភារប្រើប្រាស់ ព្រមទាំងថវិកាម្នាក់២០ម៉ឺនរៀល៕