Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គកឋិនទាន លោក ម៉ក់ ជីតូ និងលោក ឃឹង សារ៉ាត់ ដង្ហែចូលវត្តអង្គកំណប់ ខេត្តតាកែវ ប្រមូលបច្ច័យបានជាង១ម៉ឺនដុល្លារ កសាងសមិទ្ធផលក្នុងវត្ត

14-11-2016 07:04

(តាកែវ)៖ អង្គកឋិនទានរបស់ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្ននការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដង្ហែទៅកាន់វត្តអង្គកំណប់ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រមូលបានបច្ច័យជាង១មុឺនដុល្លារអាមេរិក ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត។

អង្គកឋិនទាននេះ ត្រូវបានដង្ហែនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពីពុទ្ធបរិស័ទ ជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងសទ្ធាជ្រះថ្លាជឿជាក់ក្នុងព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ លោក ឃឹង សារ៉ាត់ តំណាងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងថា ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើន បង្កលក្ខណៈងាយស្រួលដល់ការធ្វើបុណ្យទាន និងប្រកបរបរចញ្ចឹមជីវិតផងដែរ៕