Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាធម្មនុញ្ញ បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ ៣ឆ្នាំ លើកទី១០

01-07-2025 10:32

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពរបស់លោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈមួយចំនួន។

របៀបវារៈទាំងនោះ រួមមាន៖

*១- បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)
*២- តែងតាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)
*៣- កែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស
*៤- បញ្ហាផ្សេងៗ។

ជាលទ្ធផលនៃកិច្ចប្រជុំ៖

*១- ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទ ដោយសម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)៖ ក្រុមទី១ (លោក ហ៊ី សោភា លោក អ៊ុជ គឹមអន លោកស្រី ខែក កែមាលី ស៊ីសូដា), ក្រុមទី២ (លោកស្រី លី រួចឡេង លោក ឌុយ ឆៅ លោក ស្រី ណូរី) និងក្រុមទី៣ (លោក កែវ ពុទ្ធរស្មី លោក យក់ ង៉ុយ លោក យូ ប៊ុនឡេង)។

*២- ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) ចំនួន ៣រូបគឺ៖ លោក យូ ប៊ុនឡេង លោក តាំង រតនា និងលោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា។

*៣- ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស៖ ១- លោក អ៊ុជ គឹមអន ប្រធាន ២- លោក ស្រី ណូរី អនុប្រធាន ៣- លោក កែវ ពុទ្ធរស្មី សមាជិក និង៤- លោក យូ ប៊ុនឡេង សមាជិក៕