Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង, ការងារកំពុងស្វាគមន៍ពលរដ្ឋខ្មែរមកពីប្រទេសថៃ ជាមួយអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋផ្ដល់ជូន (Video inside)

30-06-2025 12:13

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថាកម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង កំពុងស្វាគមន៍ពលរដ្ឋខ្មែរមកពីប្រទេសថៃ រួមជាមួយអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋផ្ដល់ជូន។

សម្រាប់ការងារ ២៥ម៉ឺនកន្លែងនេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថាយើងគិតតែពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានចុះបញ្ជីតែប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលទាំងអាជីវកម្មលក្ខណៈគ្រួសារ តាមស្រុក តាមភូមិផងទេ។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News, លោក ស៊ុន មេសា បានលើកឡើងពីមូលហេតុនានាដែលនាំឱ្យពលរដ្ឋខ្មែរ ទៅធ្វើការនៅឯប្រទេសថៃ ដ្បិតកាលពី២០ឆ្នាំមុន យើងទទួលស្គាល់ថាសេដ្ឋកិច្ចកម្ពុជាពិតជានៅលំបាក ប្រាក់ខែគោលរបស់កម្មករយើង ៤០ដុល្លារ ៥០ដុល្លារ រីឯប្រទេសថៃមានការអភិវឌ្ឍលឿនជាងយើង ទាំងផ្នែកបច្ចេកទេសកសិកម្ម បច្ចេកទេសឧស្សាហកម្ម។ ក៏ប៉ុន្តែពេលនេះ ការងារនៅក្នុងប្រទេសកម្ពុជាវិញ ចំពោះប្រាក់ខែគោល ទាបបំផុត២០៨ដុល្លារ ហើយបើបងប្អូនមើលតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលលើកប៉ាណូភាគច្រើនគឺ៣៥០ដុល្លារ ក្នុងមួយខែ។

ជាមួយគ្នានេះ លោក ស៊ុន​ មេសា ក៏បានរំលេចពីកិច្ចគាំពារសង្គម ដែលរដ្ឋផ្ដល់ជូនដល់ពលរដ្ឋខ្មែរ រួមមាន របបសន្តិសុខសង្គម, ប្រាក់ចូលនិវត្តន៍ជាអាទិ៍៕