Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដឹកត្រីពីព្រំដែនវៀតណាម មកក្រឡាប់រថយន្ដនៅស្រុកស្អាង ខូចត្រីអស់ជាង១តោន

13-11-2016 07:51

(កណ្ដាល)៖ រថយន្ដធុនធំមួយគ្រឿង ដឹកត្រីពីជ្រៃធំព្រំដែនវៀតណាម ទៅលក់នៅផ្សារព្រែកព្នៅ ត្រូវក្រឡាប់ចាក់ត្រីចោល ខូចត្រីទីឡាប់យ៉ាអស់ជាង១តោន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានកើតឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចលូទួលក្រសាំងផ្លូវជាតិលេខ២១បេ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ម៉ាកហុីយ៉ានដាយ ពណ៌សទម្ងន់៥តោនកែឡើង១០តោន ពាក់ស្លាកលេខភ្នំពេញ3A-2892 បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់វ៉ាក នឹងរថយន្តពីខាងមុខជាន់ប្រាំងមិនសុីជ្រុលធ្លាក់តែម្តង សំណាងដែលគ្មានអ្នកណាគ្រោះថ្នាក់ដល់ជីវិត។ រីឯម្ចាស់រថយន្ដ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ក្រោយកើតហេតុ ម្ចាស់បានហៅរថយន្ដស្ទួចមកស្ទួចចេញទៅបាត់៕