Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

The Nation: ច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ត្រូវបានបញ្ជាឱ្យបិទ លើកលែងតែសិស្ស និងអ្នកជំងឺ

23-06-2025 20:55

(បាងកក/ភ្នំពេញ)៖ ច្រកព្រំដែនទាំងអស់ដែលតភ្ជាប់រវាងប្រទេសថៃ និងកម្ពុជា ត្រូវបានបញ្ជាឲ្យបិទ ដោយមានការលើកលែងសម្រាប់តែសិស្សានុសិស្ស និងអ្នកជំងឺដែលត្រូវការការព្យាបាលបន្ទាន់ប៉ុណ្ណោះ។

នេះបើយោងតាមសេចក្ដីរាយការណ៍បន្ទាន់ ដែលត្រូវបានចុះផ្សាយលើទំព័ររបស់សារព័ត៌មាន The Nation នៅមុននេះបន្តិច។

ទោះជាយ៉ាងណា សារព័ត៌មាននេះមិនបានបញ្ជាក់លម្អិតបន្ថែមអ្វីទៀតទេ។