Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតជាច្រើនសន្លឹកពីដំណើរជីវិតរួមសុខរួមទុក្ខ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាង៤០ឆ្នាំ ឆ្លងកាត់ការលំបាកវេទនា រហូតស្វែងរកសន្តិភាព និងកសាងជាតិឡើងវិញ

11-11-2016 22:36

(ភ្នំពេញ)៖ នៅជិតពាក់កណ្តាលយប់ ថ្ងៃទី១១ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថត៣៩សន្លឹក តាម Facebook របស់សម្តេចដោយបានរៀបរាប់ពីការរួមសុខរួមទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយសម្តេចតេជោ ជាង៤០ឆ្នាំកន្លងមកនេះ បានឆ្លងកាត់នូវការលំបាកវេទនា ស្ទើរស្លាប់ស្ទើររស់រហូតរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ និងកសាងប្រទេសឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ជាង៤០ឆ្នាំបានកន្លងផុតជាមួយ ការលំបាកវេទនាស្ទើរស្លាប់ស្ទើររស់ តែយើងបានកសាងគ្រួសារមួយដែលបានចូលរួមចំណែក សង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៏ ចូលរួមស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិ និងចូលរួមកសាងប្រទេសជាតិឡើងវិញ។ រូបថតមួយចំនួននេះបង្ហាញឱ្យឃើញ ដំណើរជីវិតរួមសុខរួមទុក្ខតាមពាក្យសំណាបយោងដីស្ត្រីយោងបុរស»