Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសម្របសម្រួលកម្មវិធី UNDP៖ ក្រោមការដឹកនាំរបស់សម្តេចបរវរធិបតី រាជរដ្ឋាភិបាលផ្តល់នូវក្តីសង្ឃឹម ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

18-06-2025 19:57

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នារសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាស ដែលលោកស្រីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

ក្នុងជំនួបនេះ លោកស្រី Alissar Chaker បានលើកឡើងថា សេចក្តីសង្ឃឹម គឺសំខាន់ណាស់សម្រាប់មនុស្សយើងគ្រប់ៗរូប។ ការតាំងចិត្តឱ្យរាជរដ្ឋាភិបាលផ្តល់សេចក្តីសង្ឃឹម គឺជាការចាំ បាច់ណាស់ (គ្មានសេចក្តីសង្ឃឹមគ្មានអ្វីៗទាំងអស់)។

ជាមួយគ្នានេះ លោកស្រីក៏បានកោតសរសើរ និងអរគុណដល់ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានធ្វើការយ៉ាងជិតស្និតដោយបើកចំហរ និងចេញពីបេះដូង ហើយលោកស្រី នឹងប្រាប់ដល់ថ្នាក់ដឹកនាំទាំងអស់ ដែលលោកស្រី បានជួបនៅពេលខាងមុខ ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការ ផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ។

ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា UNDP មិនត្រឹមតែជាដៃគូរបស់អាជ្ញាមីន ក្នុងសកម្មភាពមីន តាមរយៈកម្មវិធីការបោសសំអាតមីន ដើម្បីលទ្ធផល (Clearing for Result) ប៉ុណ្ណោះទេ តែថែមទាំងរក្សាទំនាក់ទំនងយ៉ាងជិតស្និតក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី Alissar Chaker និងក្រុមការងារ UNDP ដែលបានខិតខំប្រឹងប្រែងកៀរគរធនធានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕