អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា
17-06-2025 16:11
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស ស.អ.ក ខេត្តនៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញអបអរសាទរ ខួបលើកទី ១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០០៧-២១ ខែមិថុនា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង។
ពិធីនេះក៏មានការចូលរួមដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត លោក សាត គឹមសាន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត លោកឧត្តមសេនីយយ៍ទោ ដាញ់ អេងប៊ុនចាន់ ប្រធាន ស.អ.ក ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអនុប្រធាន ស.អ.ក ខេត្ត លោកអភិបាល ក្រុង ស្រុក និងជាប្រធានកិត្តិយស ក្រុង ស្រុក និងអតីតយុទ្ធជនចំនួនប្រមាណ ២០០រូបបានចូលរួមផងដែរ៕