Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា តែ តាំងប៉ ដឹកនាំរៀបចំពិធីអនុស្សារណៈនៃការយោគយល់គ្នារវាង រវាងសាជីវកម្មធានាឥណទានកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក

16-06-2025 16:28

(ភ្នំពេញ)៖ ថ្ងៃចន្ទ ០៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំរៀបចំពិធីអនុស្សារណៈនៃការយោគយល់គ្នារវាង រវាងសាជីវកម្មធានាឥណទានកម្ពុជា តំណាងដោយ លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក តំណាងដោយ លោក ជា សុភ័ក្ត និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីមានការធានាជូនដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ការផ្តល់កម្ចីរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងការសម្របសម្រួលពីសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ឧកញ៉ា តែ តាំងប៉ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជម្រុញនូវការផ្តល់ឥណទានលើវិស័យអាទិភាព ដែលគាំទ្រលើការទទួលបានហិរញ្ញបទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងអត្រាការប្រាក់ទាបផងដែរ។ កត្តានេះហើយដែលធ្វើអោយយើងចាប់ដៃគ្នាបង្កើតកិច្ចសហការ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជម្រុញកិច្ចការងារផ្តល់ឥណទានអោយចំគោលដៅ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ទូទាំង២៥រាជធានីខេត្ត ទទួលបានដើមទុនក្នុងការពង្រីកសង្វាក់ផលិតកម្ម និងក្លាយជាឆ្អឹងខ្នងដ៏រឹងម៉ាំនៃសេដ្ឋកិច្ចជាតិ ហើយសម្រេចបាននូវអត្រាកំណើនផលិតផលក្នុងស្រុកសរុបកាន់តែមានស្ថេរភាព៕⁩