Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំបន់សេដ្ឋកិច្ចពិសេសនានា ក្នុងខេត្តស្វាយរៀង ត្រូវការកម្លាំងពលកម្មចំនួន២៦,០៤៤នាក់

14-06-2025 20:14

(ស្វាយរៀង)៖ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងអំពាវនាវដល់ពលករ ពលការិនី ដែលវិលមកពីប្រទេសថៃ​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលមានតម្រូវការ​កាងារសូមអញ្ជេីញមកដាក់ពាក្យធ្វើការ​នៅតំបន់សេដ្ឋកិច្ចពិសេសនានា ក្នុងខេត្ត ព្រោះកំពុងត្រូវការកម្លាំងពលកម្មចំនួន២៦,០៤៤នាក់។

ជាមួយគ្នានេះ ដើម្បីកាន់តែងាយស្រួលគ្រាន់តែទំនាក់ទំនងដាក់ពាក្យទៅតាមរយៈសាលាឃុំ​/សង្កាត់ ដែលបងប្អូនរស់នៅ​ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ0973567888 និង0975352210៕