TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ ៥នាក់
11-06-2025 12:23
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈជាអ្នកជាសះស្បើយ ៥នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥០៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៤១៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕