Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍

10-06-2025 13:57

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាសហប្រធាន​ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បីពិនិត្យលើខ្លឹមសារ និងធាតុចូលបន្ថែមមួយចំនួនពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ មានសង្គតិភាពទៅនឹងច្បាប់ដទៃ គ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាព​បច្ចេកទេស និងគតិយុត្តពាក់ព័ន្ធជាធរមាន៕