Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងអំណោយមួយចំនួន ជូនលោក លី សុន ទីប្រឹក្សាក្រសួងមុខងារសារធារណៈ

06-06-2025 16:59

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារយុវជន ស.ស.យ.ក.កំពង់ស្ពឺ ចុះសួរសុខទុក្ខ លោក លី សុន ទីប្រឹក្សាក្រសួងមុខងារសារធារណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ ដែលស្ថិតនៅគេហដ្ឋានរបស់លោកផ្ទាល់ ក្នុងភូមិឃ្លាំង៥ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយនិងក្រុមការងារ បានសម្តែងនូវការគោរពប្រកបដោយកាយវិការទន់ភ្លន់ ចំពោះលោក លី សុន និងលោកស្រី និងបានសំណេះសំណាលដោយភាពស្និទ្ធស្នាល សប្បាយរីករាយ ប្រកបដោយស្នាមញញឹមក្នុងនាមជាគ្រួសារខ្មែរតែមួយ ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាព។

ក្នុងនោះដែរជាកម្រងអនុស្សាវរីយ៍ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានជូនជាថវិកាចំនួន ៥០០,០០០រៀល និងផ្លែឈើមួយកន្ត្រក ដែលសរុបជាថវិកាចំនួន ៩០០,០០០ រៀល ផងដែរ៕