Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារ

10-05-2025 23:52

(សៀមរាប)៖ តុលាការខេត្តសៀមរាប នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការខេត្តសៀមរាប រហូតចៅក្រមចេញដីកាឃុំខ្លួនតែម្តង។