ដំណឹងមរណទុក្ខ! អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សិរីសុមនាភិរ័ក្ខពង្សិណី នាង ខេង បានទទួលមរណភាព
09-05-2025 18:54
(ភ្នំពេញ)៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សិរីសុមនាភិរ័ក្ខពង្សិណី នាង ខេង ភរិយា អ្នកឧកញ៉ា តេង ឡាយ បានទទួលមរណភាព នៅវេលាម៉ោង ២:២០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយសាររោគាពាធ។
សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព បុរីវិរៈជន (កោះពេជ្រ) ផ្ទះលេខ P01C ផ្លូវ Yale សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដំណឹងដ៏ក្រៀមក្រំនេះ ទុកជាសេចក្តីគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ញាតិមិត្តជិត ឆ្ងាយនៃសព អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព៕