Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី កំពុងចុះពិនិត្យ-ព្យាបាលជំងឺ ឥតគិតថ្លៃ ជូនពលរដ្ឋជាង១ពាន់នាក់ នៅស្រុកស្រែអំបិល

06-11-2016 09:12

(កោះកុង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាន និងកំពុងនាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយឥតគិតថ្លៃចំនួន ១៣៨៦នាក់ ក្នុងនោះស្រ្តីមានចំនួន ៩០០នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១២០នាក់នេះ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី និងមានការចូលរួមសហការពី លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ តំណាងលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ, លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល, លោក ប៊ុន លើត អភិបាលខេត្តកោះកុង, លោកស្រី មិថុនា ភូថង ប្រធាន ស.ស.យ.ក ខេត្តកោះកុង និងជាអភិបាលរងខេត្តកោះកុង, លោក ទូន សិលា អភិបាលស្រុកស្រែអំបិល, ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង, ស.ស.យ.ក ស្រុកស្រែអំបិល និងសាខាសកម្មជនក្រុមការងារ យុវជនគណបក្សរាជធានីភ្នំពេញ។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល៕