Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន បូណា៖ កុំតាំងខ្លួនជាសារព័ត៌មានឯករាជ្យ បើខ្លួនឯងទទួលកញ្ចប់ថវិកាពីប្រទេសផ្សេង

05-05-2025 15:34

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សូមកុំតាំងខ្លួនឯងជាអ្នសារព័ត៌មាន ឬអ្នកវិភាគឯករាជ្យ ដ៏រាបណានៅទទួលកញ្ចប់ថវិកា ឬជំនួយពីប្រទេសនានា ដើម្បីបំពេញការងាររបស់ខ្លួននោះ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោក ប៉ែន បូណា បានបញ្ជាក់ថា បុគ្គល ឬក្រុមមួយចំនួន ដែលមិនមានភាពក្លាហាននិយាយថាខ្លួនឯងជាអ្នកនយោបាយ បានប្រើប្រាស់ឈ្មោះជាអ្នកព័ត៌មានឯករាជ្យ អ្នកវិភាគឯករាជ្យ ឬអ្នកឃ្លាំមើលឯករាជ្យ ដើម្បីយកមកបិទបាំង ហើយរិះគន់ និងវាយប្រហាររដ្ឋាភិបាល។
លោករដ្ឋមន្រ្តី បានចោទជាសំណួរថា ឯករាជ្យយ៉ាងមិច បើហិរញ្ញវត្ថុរបស់ខ្លួនឯងមិនឯករាជ្យផង?

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនកិច្ចពិភាក្សាបន្តដូចតទៅ៖