Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តសៀមរាប ចុះសួរសុខទុក្ខ និងពិនិត្យប៉ុស្ដិ៍នគរបាលការពារ ចំណុះការិយាល័យនគរបាលការពារបេតិកភណ្ឌ

02-05-2025 16:48

(សៀមរាប)៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងត្រួតពិនិត្យវឌ្ឍនភាព ប៉ុស្តិ៍នគរបាលការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានរកនូវដំណោះស្រាយរាល់បញ្ហាប្រឈមនានា ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភជូនដល់ប៉ុស្តិ៍នគរបាលកាពារ ដែលចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ៕