Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំស្ដីពី ការគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ​ (Video inside)

30-04-2025 14:17

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរណែនាំស្ដីពី ការគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ដែលជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋតំណាងឲ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយនៅប្រទេសកម្ពុជា។

ក្នុងសារាចរណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំចំនួន៥ចំណុច ដល់ស្ថាប័នដែលមានការពាក់ព័ន្ធត្រូវរួមគ្នាទទួលខុសត្រូវ។

ខាងក្រោមនេះ ជាសារាចរណែនាំរបស់រាជរដ្ឋាភិបាល៖