Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយកម្ពុជានឹងអនុវត្តដូចគ្នា

23-04-2025 13:57

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែល​បង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយសម្តេចថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអរគុណនូវគោលនយោបាយការបរទេសថៃ ដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា»

សូមជម្រាបថា ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសណាមួយនោះឡើយ៕