រដ្ឋមន្ដ្រី ហួត ហាក់ ទស្សនកិច្ចដកស្រង់បទពិសោធពីការរៀបចំទេសចរណ៍នៅតំបន់ភ្នំកាហ្សាក់ស្ថាន
21-04-2025 22:07
(កាហ្សាក់ស្ថាន)៖ តបតាមសំណើរៀបចំទស្សនកិច្ចដកស្រង់បទពិសោធពីក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិភូអមដំណើរ បានធ្វើទស្សនកិច្ចស្វែងយល់ និងដកស្រង់បទពិសោធ និងណែនាំដោយផ្ទាល់ពី ម្ចាស់រមណីយដ្ឋាន Shymbulak Resort Hotel ដ៏ល្បីល្បាញជាអន្តរជាតិ នៅទីក្រុង Almaty កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។
ទស្សនកិច្ចនេះ ក្នុងគោលបំណង រៀបចំទទួលបដិសណ្ឋារកិច្ច ម្ហូបអាហារ ការស្នាក់នៅ និងការរៀបចំកម្មវិធីកម្សាន្តនានា។ ជាពិសេស លើការរៀបចំប្រព័ន្ធសុវត្ថិភាព និងការជួយសង្រ្គោះដល់ភ្ញៀវទេសចរ ការរៀបចំទទួលភ្ញៀវទេសចរកម្រិត VIP លើសពីនេះ គឺការគិតគូរដល់និរន្តភាព និងរក្សាបាននូវការមិនប៉ះពាល់ដល់បរិស្ថានតំបន់ភ្នំ៕