ឧត្តមសេនីយ៍ត្រី សៀ ទីន ចុះត្រួតពិនិត្យកម្លាំង ផ្សព្វផ្សាយផែនការចុះការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ និងងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
14-04-2025 16:07
(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យ កម្លាំង មធ្យោបាយ គ្រឿងបរិក្ខារ គ្រឿងបំពាក់ និងផ្សព្វផ្សាយផែនការ ចុះការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥។
គួរឱ្យដឹងថា ពិធីបើកព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត ឆ្នាំ២០២៥» ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ នៅមុខប្រាសាទអង្គរវត្ត នាទឹកដីខេត្តសៀមរៀប បានធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕