Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថស្រុកចិត្របុរី បង្ក្រាបរថយន្ដសាំងយ៉ុង១គ្រឿង ដឹកឈើប្រណិតប្រភេទធ្នង់ ចំនួន៧៨សន្លឹក

01-11-2016 14:06

(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំកម្លាំងដោយលោក អ៉ឹម ចិត្រា មេបញ្ជាការស្រុកបើកប្រត្តិបត្តិការ បានបង្រ្គាបរថយន្ដសាំងយ៉ុង១គ្រឿងដឹកឈើ ប្រណិតប្រភេទធ្នង់ចំនួន៧៨សន្លឹក ស្មើរ១.១៨៣មែត្រគូប (១មែត្រគូប១ផ្លាន៨ទឹក) ដែលមានតំលៃរាប់ពាន់ដុល្លារប្រគល់ជូនរដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាល ព្រៃឈើថ្មក្រែ។

ប្រតិបត្តិការបង្រ្គាបខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៧ ត្រង់ភូមិបន្ទាយ ឃុំគោលាប ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អ៉ឹម ចិត្រា បានឲ្យដឹងថា ក្នុងការបង្រ្គាបនេះដោយមានចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ទើបឈានដល់ការឃាត់រថយន្ដដឹកឈើ១គ្រឿងនេះ តែមិនបានឃាត់ខ្លួនអ្នកបើកបរ រថយន្ដនោះទេព្រោះក្រោយពីឃាត់រថយន្ដនោះបាន អ្នកបើកបរបានរត់ចោលរថយន្ដ។

លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានបន្ថែមថា ឈើទាំងនោះ ជាប្រភេទឈើធ្នង់ មានចំនួន៧៨សន្លឹកស្មើរ១.១៨៣មែត្រគូប (១មែត្រគូប១ផ្លាន៨ទឹក) ហើយឈើ និងរថយន្ដត្រូវទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីកសាងសំណុំរឿងតាមនិតិរដ្ឋបាលព្រៃឈើ៕