Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលបង្ក្រាបករណីវាយតប់គ្នាដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅសង្កាត់ទួលសង្កែទី១

08-04-2025 21:07

(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញពាក់ព័ន្ធករណីហិង្សា នៅចំណុចផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នៅវេលាម៉ោង០៨៖១៥នាទីថ្ងែទី០៨ ខែមេសា ឆ្នាំ២០២៥។

ភ្លាមៗលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖

១. ឈ្មោះ ស្រ៊ូ ប៊ុនណា ភេទប្រុស មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់អូឬស្សី ខណ្ឌ៧មករា។
២. ឈ្មោះ សាក់ វិសាល ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៣. ឈ្មោះ សៀ សំផន ភេទប្រុស មុខរបររត់តុ មានទីលំនៅ បន្ទប់ជួលភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៤. ឈ្មោះ យ៉ាន វិត ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៥. ឈ្មោះ ហេង សារ៉ុន ភេទប្រុស មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៩០០ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕