Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត ជួន កក្កដា និងលោកបណ្ឌិត សួន សុធារ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

04-04-2025 10:29

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានត្រាស់បង្គាប់តែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។

ក្នុងព្រះរាជក្រឹត្យនោះ ក៏មានការត្រាស់បង្គាប់តែងតាំងបុគ្គលមួយរូបផ្សេងទៀត គឺលោក សួន សុធារ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ។

សូមបញ្ជាក់ថា លោកបណ្ឌិត ជួន កក្កដា ជាអតីតព្រះភិក្ខុសង្ឃដ៏ល្បាញល្បីមួយអង្គនៅកម្ពុជា តាមរយៈការសម្តែងព្រះធម៌ទេសនា និងការបណ្តុះបណ្តាលព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅក្នុងខេត្តតាកែវ៕