ក្រសួងការបរទេស ចេញសេចក្តីប្រកាសលទ្ធផលផ្លូវការ នៃជំនួបរវាងលោកប្រាក់ សុខុន និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក
31-10-2016 16:48
(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាស ព័ត៌មានមួយជុំវិញ លទ្ធផលផ្លូវការនៃជំនួបរវាង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក Daniel Russel ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក Daniel Russel បានជួបពិភាក្សាគ្នាពីការងារមួយចំនួន ជាពិសេសការងារដែលទាក់ទង នឹងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ ក្រៅពីនោះ ភាគីទាំងពីរ ក៏បានលើកឡើងពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការប្រែប្រួលងាកាសធាតុជាដើម៕
សូមអានសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបរវាង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖