Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រជ្ជទាយាទប្រទេសលុចសំបួ យាងគោរពវិញ្ញាណក្ខន្ធអ្នក ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន និងជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី

01-04-2025 17:33

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានយាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ ក្រោយយាងគោរពវិញ្ញាណក្ខន្ធនេះ ព្រះអង្គម្ចាស់ ក៏បានជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីផងដែរ៕