Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងសាធារណការ អនុញ្ញាតឱ្យក្រុមហ៊ុនវីសាន់ ឌីវេឡុបម៉ិន អេឡិចទ្រីស៊ីធី និងប្រតិភូ ចូលជួបធ្វើបទបង្ហាញពីផែនការវិនិយោគលើគម្រោងចរាចរណ៍ឆ្លាតវៃ

25-03-2025 21:23

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនវីសាន់ ឌីវេឡុបម៉ិន អេឡិចទ្រីស៊ីធី (VISUN DEVELOPMENT ELECTRICITY) និងប្រតិភូ ធ្វើបទបង្ហាញស្តីពីផែនការវិនិយោគលើគម្រោងចរាចរណ៍ឆ្លាតវៃ (Green Wave) ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕