លោក កឹម សុខា៖ សូមព្រះមហាក្សត្រមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថា ឈ្លាសវៃ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ
29-10-2016 14:29
(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ តាងនាមឲ្យសមាជិក សមាជិកកា គណបក្សសង្គ្រោះជាតិ បានផ្ញើសារជូនពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃព្រះរាជពិធីខួបលើកទី១២ (ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦) នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង។