Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋចំនួន៨៥០គ្រួសារ ក្នុងស្រុកអង្គរធំ ទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

22-03-2025 16:58

(សៀមរាប)៖ លោក ព្រហ្ម សំអ៊ាន អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំជប់តាត្រាវ តំណាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមជាមួយលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ លោក ឆេង ឆុង មេឃុំជប់តាត្រាវ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងពិធីចែកចង្រ្កានបង្កើនថាមពលព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) ជូនប្រជាពលរដ្ឋចំនួន៨៥០គ្រួសារ នៅភូមិចំនួន៥ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

ការចែកជូនចង្រ្កានបង្កើនថាមពលនេះ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់កាត់បន្ថយបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់អុសច្រើន កាត់បន្ថយផ្សែងចូលទៅក្នុងបរិយាកាស និងកាត់បន្ថយភាពក្រីក្រតាមរយៈការទិញអុសយកមកប្រើប្រាស់៕