Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា តែ តាំងប៉ ផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា យ៉ែន ស្រ៊ន់ ទទួលការតែងតាំងជាទីប្រឹក្សា អនុប្រធានទី១ ព្រឹទ្ធសភា មានឋានៈស្មើ «រដ្ឋមន្ត្រី»

20-03-2025 15:38

(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានផ្ញើសារលិខិតអបអរសាទរ ឧកញ៉ា យ៉ែន ស្រ៊ន់ ទទួលការតែងតាំងជាទីប្រឹក្សា អនុប្រធានទី១ ព្រឹទ្ធសភា មានឋានៈស្មើ «រដ្ឋមន្ត្រី»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកឧកញ៉ា ដែលបានខិតខំប្រឹងប្រែង លះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត នាពលេកន្លងមក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ លោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕