Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនលោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ចូលជួបសម្ដែងការគួរសម

20-03-2025 14:12

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើ ការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជន និងជនបរទេសដែលរស់នៅ និងធ្វើពាណិជ្ជកម្មក្នុងប្រទេសអូស្រ្តាលី។

ការចូលជួបសម្ដែងការគួរសមនេះ ធ្វើឡើង នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍, បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានពិភាក្សាលើ ការជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឲ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសពិនិត្យលទ្ធភាពក្នុងការរៀបចំឲ្យមាន Trade shows និងការផ្គូរផ្គង់ពាណិជ្ជកម្ម (Business Matching) រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា-អូស្រ្តាលី៕